Please wait
Loading catalog data...

SKU: Sonoff wire 54
Quantity
Description
តភ្ជាប់ភ្លាមៗក្នុងប៉ុន្មានវិនាទី: ប្រើប្រាស់ថ្លាស់ (Lever Mechanism) ងាយស្រួលលើកចុះឡើង មិនបាច់រមួលខ្សែ មិនបាច់ផ្សារ និងមិនបាច់ប្រើស្កុតរុំឱ្យរញ៉េរញ៉ៃ។ រៀបរយ និងងាយស្រួលត្រួតពិនិត្យ: ជួយឱ្យខ្សែភ្លើងក្នុងប្រអប់តំណ (Junction boxes) និងក្នុងទូភ្លើងមានសណ្តាប់ធ្នាប់ ងាយស្រួលរកចំណុចបញ្ហា។ គុណភាពលំដាប់ខ្ពស់: សំបកផលិតពីជ័រ PC ធន់នឹងកម្តៅ (Flame-retardant) និងតួខាងក្នុងធ្វើពី ទង់ដែងសុទ្ធស្រោបសំណប៉ាហាំង (Tinned Copper) ដែលជួយចម្លងចរន្តបានល្អបំផុត និងការពារការច្រែះស៊ី។ ការដំឡើងប្រកបដោយវិជ្ជាជីវៈ: មានរន្ធសម្រាប់មួលវីសសងខាង អនុញ្ញាតឱ្យអ្នកចាប់ភ្ជាប់គ្រាប់តំណទៅនឹងជញ្ជាំង ឬផ្ទៃផ្សេងៗបានយ៉ាងរឹងមាំ។ 💡 ប្រើប្រាស់បានគ្រប់ទីកន្លែង៖ ស័ក្តិសមបំផុតសម្រាប់៖ អំពូលភ្លើង, ព្រីភ្លើង, កង្ហារ, គ្រឿងប្រើប្រាស់ក្នុងផ្ទះ, ប្រព័ន្ធសំឡេង និងសូម្បីតែក្នុងរថយន្ត។ 🛠 ព័ត៌មានបច្ចេកទេស៖ កម្លាំងអគ្គិសនី: ទ្រទ្រង់ចរន្តបានដល់ 32A / 250V ទំហំខ្សែភ្លើង: ប្រើបានជាមួយខ្សែរឹង (0.2–4.0 mm²) និងខ្សែទន់ (0.2–2.5 mm²) សុវត្ថិភាព: កាត់បន្ថយហានិភ័យនៃការឡើងកម្តៅ និងការឆ្លងចរន្តអគ្គិសនី។